«ក្រុងភ្នំពេញ» ៖ តារាសម្តែងកំពុងពេញនិយម គីម ស៊ីវឡាម នាថ្ងៃម្សិលមិញនេះបានខឹងដាច់ក្បាលដាច់កន្ទុយរឿងគេបបួលឡើងគ្រែ ហើយក្នុងនោះដែរ ក៏មានអ្នកសិល្បៈជាច្រើនទៀតខឹងសម្បារជាមួយសកម្មភាពម៉ាក់ងាយមួយនេះផងដែរ ។
សារដ៏ខ្លីបង្ហោជាមួយភស្តុតាងបបួលនាងឡើងគ្រែ បានធ្វើឲ្យតារាសាច់សខ្ចី គីម ស៊ីវឡាម ប្រិតកម្មនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា សូមមេត្តាកុំមើលងាយអ្នកសិល្ប: បើអ្នកមិនបានលើកស្ទួយទេ សូមកុំជាន់ពន្លិច… ខ្ញុំក្រមែន តែមិនមែនយកសិល្ប:ជាឈ្នាន់ដែរ… លុយអ្នកណាមិនចង់បាន តែកិត្តិយសសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ… សូមបញ្ឈប់ជាបន្ទាន់ទង្វើស្មោគគ្រោគរបៀបនេះមកលើខ្ញុំដែលជាអ្នកសិល្ប:! ។#អារម្មណ៍ហ្មួរម៉ៅ #ស្រលាញ់សិល្ប: #ស្រលាញ់កិត្តិយស #ស្រលាញ់គ្រួសារ ។
ដោយឡែកបទសម្ភាសន៍ជាមួយ OBN Asia នៅព្រឹកនេះវិញ គីម ស៊ីវឡាម បានចាត់ទុកអ្នកដែលបបួលនាងជាមនុស្សអសីលធម៌ មើលងាយមើល ថោកមកលើអ្នកសិល្បៈ ដោយមិនឲ្យតម្លៃទៅលើស្ត្រី កុំឃើញអ្នកសិល្បៈចេះតែធ្វើអីស្រេចចិត្ត ហើយសម្រាប់ខ្ញុំសូមផ្តាំទៅជនរូបនោះថា គួរបញ្ឈប់ សកម្មភាពនេះភ្លាមទៅ ព្រោះថាខ្ញុំជាអ្នកសិល្បៈ មិនមែនអ្នកលក់ខ្លួននោះទេ ៕




