កាហ្វេប្រេនថ្មីរបស់ចិន Luckin គ្រោងវិនិយោគប្រាក់ទៅដល់២,២ពាន់លានដុល្លារដើម្បីប្រជែង Starbucks

0

ក្រុមហ៊ុនចិនម៉ាកកាហ្វេថ្មីដែលមានឈ្មោះថា Luckin Coffeeបានធ្វើការប្រកាសកាលពីព្រឹកថ្ងៃពុធនេះថាខ្លួនបានបើកហាងថ្មីនៅក្នុងទីក្រុងចំនួន១៤បន្ថែមទៀតនៅក្នុងប្រទេសដោយសារតែក្រុមហ៊ុនកំពុងព្យាយាមដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Starbucks ក្នុងទីផ្សារដ៏ធំរបស់ប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថាការពង្រីកថ្មីទៅទីក្រុងដូចជាទីក្រុងHefei, Foshan, ShenyangនិងKumingនឹងធ្វើឲ្យចំនួនសរុបនៃទីក្រុងដែលមានស្លាកសញ្ញាហាង Luckin Coffee ដល់ទៅ៣៦ហើយ។

ក្រុមហ៊ុននេះបានបន្តឱ្យដឹងទៀតថាខ្លួននឹងពង្រីកបន្ថែមទៀតនៅតាមទីក្រុងផ្សេងទៀតនៅចុងខែនេះ។កាលពីខែមករាកន្លងមកក្រុមហ៊ុននេះបានប្រកាសថាខ្លួននឹងបើកហាងថ្មីចំនួន២៥០០ឲ្យបាននៅក្នុងឆ្នាំ ២០១៩ដែលមានន័យថាសរុបខ្លួននឹងមានសាខាសរុបទូទាំងប្រទេសរហូតទៅដល់៤៥០០នៅចុងឆ្នាំនេះជាមួយនឹងទឹកប្រាក់វិនិយោគបន្ថែមដែលមានទំហំប្រមាណជា២.២ពាន់លានដុល្លារ៕

ប្រែសម្រួល:Lee