«ក្រុងភ្នំពេញ» ៖ស្នងការរាជធានីភ្នំពេញ លោក ស ថេត នៅរាត្រីយប់មិញបានចុះបង្ក្រាបទីតាំងលួចលាក់ផលិតសារធាតុញៀនខុសច្បាប់ នៅក្លិបមៃអាមី ស្ថិតនៅបណ្តោយផ្លូវ៣៦០ សង្កាត់បឹងកេងកេងទី១ ។
ស្នងការរាជធានីភ្នំពេញបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោកថា កាលពីវេលាម៉ោង១ និង៣០នាទី ខ្ញុំបានបន្តចុះបង្ក្រាបកន្លែងលួចលាក់ផលិតសារធាតុញៀនខុសច្បាប់នៅ ទីតាំងក្លឹប ម៉ៃ អាមី ទីតាំងលេខ ១៥៩ផ្លូវ៣៦០ ភូមិ ៨ សង្កាត់បឹងកេងកងមួយ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់មនុស្សបានចំនួន៥០នាក់ ក្នុងនោះស្រី១២នាក់ និងដកហូតម៉ាស៉ីនផលិតគ្រឿងញៀនមួយចំនួន និងសារធាតុញៀនមួយចំនួន។
កិច្ចការសម្រេចទៅបាន ដោយមានការអនុញ្ញាតពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងប៉ុស្តិនគរបាលដ្ឋានបឹងកេងកង។បច្ចុប្បន្ន មនុស្ស និងសម្ភារះ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕



