អតីតកីឡាករវិរៈរបស់ប្រទេសប្រេស៊ីលលោក Pele ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង Ssao Paulo វិញហើយកាលពីថ្ងៃអង្គារដើម្បីបន្តការព្យាបាលចំពោះផលវិបាកនានាទាក់ទងនឹងការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោមរបស់គាត់។
បុរសវ័យ៧៨ឆ្នាំរូបនេះត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរត្រលប់មកប្រទេសប្រេស៊ីលវិញនៅល្ងាចថ្ងៃចន្ទបន្ទាប់ពីត្រូវបានអនុញ្ញាតិពីមន្ទីរពេទ្យមួយនៅប្រទេសបារាំងដែលជាកន្លែងដែលគាត់ត្រូវបានទទួលការថែទាំពីវេជ្ជបណ្ឌិតចាប់តាំងពីថ្ងៃទី២ខែមេសាមកម្ល៉េះ។
អតីតកីឡាកររបស់ក្លឹប Santos និងជម្រើសជាតិប្រេស៊ីលជាច្រើនសម័យរូបនេះបានមកដល់ព្រលានយន្តហោះអន្តរជាតិ Guarulhos នៃទីក្រុង Sao Paulo កាលពីថ្ងៃអង្គារហើយបានធ្វើសេចក្តីថ្លែងការណ៍ខ្លីមួយទៅកាន់អ្នកសារព័ត៌មានមុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម៕
ប្រែសម្រួល:Lee