នាង Lucie Hadley បានបកស្រាយពីជីវិតដ៏ជួរចត់របស់នាងពេលដែលនៅក្នងវ័យសិក្សានិងជាពិសេសមានទំងន់លើសកម្រិតធ្ងន់ធ្ងរដែលមើលទៅគឺមិនអាចសូម្បីស្រម៉ៃថាវានឹងស្រកគីឡូបាន។នាងត្រូវបានមិត្តភ័ក្ត្រសើចចំអកឌឺដងឲ្យទឹកភ្នែកជារៀងរាល់ថ្ងៃនិងផ្លាស់ប្តូរសាលារៀនជាញឹកញាប់ផងដើម្បីគេចចេញពីមនុស្សទាំងនោះ។
Lucie ដែលបច្ចុប្បន្នមានអាយុ២១ឆ្នាំបានប្រែក្លាយយ៉ាងខ្លាំងទៅជាមនុស្សម្នាក់ផ្សេងទៀតត្រឹមតែរយៈពេល១៤ខែដែលនាងចាប់ផ្តើមផ្លាស់ប្តូររបបអាហារថ្មីរបស់នាងជាទៀងទាត់ដើម្បីជំនះខ្លួនឯងស្រកគីឡូមកវិញស្ទើរតែពាក់កណ្តាលនិងមានរូបរាងស្លីមស្រស់ស្អាតខ្លាំងសឹងមិនគួរឲ្យជឿ។
ម្ហូបអាហារថ្មីរបស់នាងជាប្រចាំថ្ងៃមានដូចជាសាចក្រកដែលមានជាតិស្ករតិចសាច់ជ្រូកbarconផ្លែប៉េងប៉ោះផ្សិតនិងសណ្តែកសៀងនាពេលព្រឹកផ្លែឈើនាពេលថ្ងៃបន្តិចបន្ទាប់ពីអាហារពេលព្រឹកផាស្តាសាឡាដpasta saladសម្រាប់អាហារពេលថ្ងៃល្ងាចឡើងមានដូចជាត្រសក់បន្លែនានា ពងមាន់ម្ហូបអាហារបែបចិនការីភីហ្សាជាមួយនឹងដំឡូងបារាំងតិចតួចជាដើមផង។ ក្នុងនោះនាងបានស្រកគីឡូពី ១២០គីឡូក្រាម មកត្រឹម ៦៣គីឡូក្រាមតែប៉ុណ្ណោះ ៕
ប្រែសម្រួល:Lee



