Mauricio Pochettino គ្រូបង្វឹករបស់មាន់ខ្នាយមាសកំពុងតែមានការព្រួយបារម្ភចំពោះ Harry Kane ដោយអវត្តមានក្នុងរដូវកាលនេះ ដោយសារតែបញ្ហារបួសជង្គង់ក្នុងការប្រកួតជាមួយ Manchester City យប់មិញ។
ខ្សែប្រយុទ្ធរូបនេះមានបញ្ហារបួសជង្គងខាងឆ្វេងក្រោយប៉ះទង្គិចជាមួយខ្សែបម្រើ Fabian Delph របស់មេឃខៀវនៅតង់ទី២ សម្រាប់ជើងទី១ នៃពានយូហ្វាឆាមពានលីក។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយឈ្នះទៅលើមេឃខៀវ គ្រូ Spurs បាននិយាយថា បើសិនជាអ្នកមើលទៅលើសកម្មភាពមួយនោះ ជាសកម្មភាព ដែលអាចធ្វើឲ្យគាត់ខូចក៏ជើងម្តងទៀត។
វាជាការឈឺចាប់ណាស់ យើងសង្ឈឹមថាវានឹងមិនមែនជាបញ្ហាធំ នឹងអាចងើបឡើងវិញពីបញ្ហារបួសឆាប់ៗ ។
នៅពេលដែលអ្នកសារព័ត៌មានសួរថា តើភ័យខ្លាចបាត់បង់គាត់រដូវកាលនេះ ? លោក Pochettino បានឆ្លើយថាបាទ ពិតជាភ័យ។