Higuain និយាយប៉ុន្មានម៉ាត់ធ្វើឲ្យព័ត៌មាននៃការផ្ទេរទៅលេង Real Madrid កាន់តែច្បាស់សម្រាប់Hazard

0

មកដល់ពេលនេះកីឡាករប៊ែលហ្ស៊ិក Eden Hazard នៅតែបន្តមានព័ត៌មានក្នុងការផ្លាស់ទៅលេងអេស្បាញជាមួយនឹងលោកZidane ដដែលទោះបីជាមានការអះអាងជាច្រើនដងពីកីឡាករនិងជាពិសេសក្លឹបព្រមទាំងគ្រូបង្វឹកតោខៀវ Chelsea លោក Sarri ក្តី។

ការប្រកួតចុងក្រោយមួយរវាងតោខៀវ Chelsea និងញញួរធំ West HamកីឡាករHazardធ្វើបានយ៉ាងល្អបំផុតស្ទើរមិនគួរឲ្យជឿដោយគ្រាប់បាល់ទាំង២គ្រាប់កើតឡើងដោយកីឡាកររូបនេះទាំងអស់ជាជ័យជំនះមួយសម្រាប់ Chelsea ក្នុងការឡើងទៅលេខរៀងទី៣ក្នុងតារាងជាបណ្តោះអាសន្ន។

កីឡាករខ្សែប្រយុទ្ធ Higuain ដែលកំពុងមានអនាគតមិនច្បាស់លាស់ជាមួយនឹងក្លឹបតោខៀវ Chelsea ដែរនោះបាននិយាយបែបសារភាពប៉ុន្មានម៉ាត់ថាក្លឹបតោខៀវពិតជាកំពុងមានភាពលំបាកខ្លាំងក្នុងការបន្តរក្សាវត្តមានរបស់កំពូលខ្សែបម្រើប្រយុទ្ធ Hazard រូបនេះណាស់ដោយអះអាងថាបេះដូងរបស់ Hazard បានផ្លាស់ទៅលេងជាមួយនឹង Real Madrid រួចរាល់បាត់ទៅហើយ៕

ប្រែសម្រួល:Lee