ស្ត្រីជាភ្ញៀវទេសចរណ៍ជនជាតិអាល្លឺម៉ង់ អាយុ២៦ឆ្នាំ រងការរំលោភជាច្រើនម៉ោង ស្ទើរស្លាប់ស្ទើររស់នៅថៃ

0

នាងMiriam Beelte ដែលជាភ្ញៀវទេសចរណ៍ជនជាតិអាល្លឺម៉ង់ ត្រូវបានគេប្រទះឃើញ ដេកនៅក្នុងថ្លុកឈាម អស់ជាច្រើនម៉ោង ក្រោយរងការរំលោភផ្លូវភេទពីសំណាក់បុរសជនជាតិថៃម្នាក់ នៅលើកោះSi នៃប្រទេសថៃ កាលពីថ្ងៃអាទិត្យ។

នាងBeelte អាយុ២៦ឆ្នាំត្រូវបានគេជឿជាក់ថាបានទទួលការរំលោភ ពីសំណាក់បុរសម្នាក់ដែលជាម្ចាស់ជួលម៉ូតូម្នាក់ ជាជនជាតិថៃដែលមានឈ្មោះថាRonnakorn Romruenអាយុ២៤ឆ្នាំនៅក្រោយពេលដែល​នាងបានមកដល់លើកោះនេះ បានប៉ុន្មានម៉ោង។ Romruen បានសន្ទនាជាមួយក្នុងន័យសុំនាងរូមភេទ​ជាច្រើនរហូតដល់នាងចាកចេញ ប៉ុន្តែរូបគេបានជិះតាមនាងពីក្រោយរហូតដល់កន្លែងកើតហេតុ​ហើយចាប់រំលោភនាងទាំងកំរោល​អស់រយៈ៤ម៉ោង មុនពេលគេប៉ុនប៉ងសម្លាប់បំផ្លាញភស្តុតាង។

ព្រឹកថ្ងៃបន្ទាប់ប៉ូលីសបានបើកប្រតិបត្តិការតាមចាប់បុរសរូបនេះបាន ក្រោយសង្គ្រោះជីវិតរបស់នាងBeelteប៉ុន្តែតាមចម្លើយសារភាពបុរសរូបនេះ បាននិយាយថាដោយសារតែសារធាតុញៀន ដែលគេបានប្រើប្រាស់លើកម្រិត ក៏បានធ្វើឲ្យគេធ្វើសកម្មភាពទាំងនេះឡើងតែម្តង៕

ប្រែសម្រួល:Lee