លោកCho Yang Hoប្រធានប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរដ៏ធំនៅកូរ៉េKorean Airនិងជាបុគ្គលដ៏សំខាន់បំផុតក្នុងការដឹកនាំក្រុមហ៊ុននេះក្លាយឈ្មោះជាក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនអាកាសចរយក្សរបស់ពិភពលោកបានទទួលមរណៈភាពហើយក្នុងអាយុ៧០ឆ្នាំ។
លោកChoបានបាត់បង់ជីវិត នៅក្នុងទីក្រុងឡូសអឺញជេឡេសសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ប៉ុន្តែការប្រកាសជាផ្លូវការ ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនKorean Airមិនបានធ្វើការបញ្ជាក់ច្បាស់ឡើយ អំពីមូលហេតុនៃការស្លាប់របស់លោក។
គួរឲ្យដឹងដែរថាលោក Choបានទទួលតំណែងជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍កូរ៉េនេះ ពីឪពុករបស់លោកនៅឆ្នាំ១៩៩៩។ ឆ្នាំបន្ទាប់លោក Cho បានក្លាយជាស្ថាបនិកសម្ព័ន្ធភាពអាកាសចរណ៍ SkyTeam – ជាការផ្លាស់ប្តូរមួយដែលបានធ្វើឲ្យក្រុមហ៊ុនKorean Airស្ថិតនៅលើផែនទីអន្តរជាតិ និងមានកិត្តិនាមក្រោយមកដូចសព្វថ្ងៃ៕
ប្រែសម្រួល:Lee