ប្រធានក្លឹប Barcelona សារភាពថាពិតជាបានសាកល្បង​ក្នុងការផ្ទេរយក Pogba មកអេស្បាញមែន តែបរាជ័យ

0

ប្រធានក្លឹបលោក Josep Maria Bartomeu បានធ្វើការលើកឡើងមួយកាលពីថ្មីៗនេះថាក្លឹប Barcelonaពិតជាបានព្យាយាម ក្នុងការផ្ទេរយកកំពូលខ្សែបម្រើបារាំង Paul Pogbaមកកាន់អេស្បាញមែន ប៉ុន្តែចុងក្រោយបានត្រឹមទទួលរងបរាជ័យ។

លោកបានបន្តទៀតថា ក្លឹបបានបញ្ជាក់ពីបំណងច់ងបានកីឡាកររូបនេះ តាំងតែពីពេលដែលរូបគេ នៅលេងជាមួយនឹងJuventusកាលពីឆ្នាំ២០១៥ប៉ុន្តែចុងក្រោយគេ បានសម្រេចចិត្តផ្លាស់ទៅលេងក្លឹបចាស់ នៅអង់គ្លេស Man Unitedវិញ ក្នុងតម្លៃឯកទក្តកម្ម៨៩លានផោន។

លោក Bartomeuបានបន្តទៀតថា មានមូលហេតុមួយគត់ដែលគ្រានោះ ក្លឹបមិនអាចទិញកីឡាកររូបនេះបាន គឺដោយសារតែក្លឹបមិនមានថវិកាគ្រប់គ្រាន់ សូម្បីចូលរួមដេញថ្លៃកីឡាកររូបនេះឡើយ ហើយម្យ៉ាងដោយមើលឃើញថាមានកីឡាករមួយចំនួន ដែលកំពុងលេងជាមួយក្លឹបស្រាប់ជឿជាក់ថា អាចជួយឲ្យសមត្ថភាពក្លឹបកាន់តែប្រសើរឡើងបាន៕

ប្រែសម្រួល:Lee