Man United ប្រឈមនឹងការចាកចេញកីឡាករច្រើនរូប

0

កីឡាករមួយចំនួនកំពុងពិចារណាអំពីអនាគតរបស់ពួកគេខណៈដែលក្លឹបកំពុងតស៊ូដើម្បីមានសិទ្ធិចូលលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ បីសាចក្រហម Manchester United កំពុងប្រឈមមុខនឹងការចាកចេញរបស់កីឡាករនារដូវក្តៅខាងមុខនេះដែលរួមមាន Paul Pogba និង David De Gea ជាដើម។

ការបរាជ័យរបស់ Man United លើក្រុម Wolves ក្នុងលិទ្ធផល 1 ទល់ 2 បានធ្វើឱ្យក្រុមរបស់លោក Ole Gunnar Solskjaer ធ្លាក់ទៅឈរនៅលេខរៀងទី 6 ដោយឈរនៅពីក្រោយក្រុមលេខទី 4 Arsenal 2ពិន្ទុ។ កីឡាករវ័យ 26 ឆ្នាំ Paul Pogba បាននិយាយថាគាត់ចាប់អារម្មណ៍លើការលេងឱ្យក្រុម Real Madrid ដែលមានអ្នកចាត់ការថ្មីលោក Zinedine Zidane តាមរយៈសារព័ត៌មាន SunSport បានរកឃើញថាកីឡាករ Pogba ចង់បានកិច្ចព្រមព្រៀងថ្មីមួយដែលមានតម្លៃ 500,000 ផោនក្នុងមួយសប្តាហ៍ដើម្បីបន្តនៅលើទឹកដី Old Trafford ។

De Gea វ័យ 28 ឆ្នាំក៏ជាគោលដៅរបស់ក្លឹប Real Madrid, Paris Saint-Germain និង Juventus ផងដែរ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះមិនសប្បាយចិត្តនោះទេដែលក្លិប Manchester United បដិសេធការតម្លើងតំលៃពលកម្ម ដល់រូបលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងកិច្ចសន្យាថ្មីដែលធ្វើឱ្យគេក្លាយជាកីឡាករដែលមានតំលៃពលកម្មខ្ពស់បំផុតរបស់ក្លឹប។

De Gea ដែលកំពុងចរចារពី PSG ក្នុងតំលៃ 35ម៉ឺនផោនក្នុងមួយសប្តាហ៍

De Gea អាចចុះហត្ថលេខាលើកិច្ចសន្យាជាមួយបណ្តាក្លឹបអ៊ឺរ៉ុបណាមួយនៅខែមករាខាងមុខនេះបន្ទាប់ពីកុងត្រាជាមួយនឹងបីសាចក្រហមត្រូវបានបញ្ចប់នៅថ្ងៃទៅ 30 ខែ មិថុនា ឆ្នាំ 2019 នេះ ។

Romelu Lukaku ហាក់មិនស្ថិតក្នុងជម្រើសរបស់លោក Solskjaer នោះទេ កាលពីថ្ងៃសុក្រភ្នាក់ងារប៊ែលហ្សិកលោក Federico Pastorello បាននិយាយថា “អនាគតរបស់ Lukaku ពិតជាកំពុងបើកចំហរ” ។

 Ander Herrera មិនព្រមបន្តកុងត្រា ដោយធ្វើកុងត្រាមុនពេលជាមួយ PSG

កីឡាករ Ander Herrera ដែលត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចសន្យាមុនពេលជាមួយ PSG ក្នុងនោះផងដែរកីឡាកររូបនេះនិងកីឡាករ Juan Mata និងត្រូវផុតកុងត្រាដូចគ្នានឹងកីឡាករ De Gea

Juan Mata មិនបន្តកុងត្រាថ្មីជាមួយបីសាចក្រហម តែមិនទាន់មានព័ត៌មានពីការផ្លាស់ប្តូរ
Eric Bailly ហាក់មិនសប្បាយចិត្តជាមួយបីសាចក្រហម

កីឡាករ Eric Bailly ដែលកំពុងមានបញ្ហាទំរង់លេងរបស់ខ្លួនក៏កំពុងតែពិចារណាក្នុងការចាកចេញរបស់ខ្លួនផងដែរ

ក្នុងនោះនៅមានកីឡាករ Matteo Darmain, Valencia, Andreas Pereira ក៏មិនទាន់បានធ្វើកិច្ចសន្យាថ្មីបន្ទាប់ពីកិច្ចសន្យាចាស់ចប់ត្រឹមខែ មិថុនា​ ឆ្នាំ 2019 នេះ ៕