ទីបំផុតតុក្កតាសិចដ៏ល្បីលើបណ្តាញព័ត៌មានកាលពីឆ្នាំ២០១៦បានលេចចេញជារូបរាងរួចរាល់ហើយនិងត្រវបានគេដាក់លក់ជាផ្លូវការហើយជាមួយនឹងតម្លៃសមរម្យប្រមាណជា៧០០០ផោនប៉ុណ្ណោះ។អតិថិជនមានជម្រើសច្រើនទៅតាមចំណង់ចំណូលចិត្តតាំងពីរូបរាងសក់បបូរមាត់ដើមទ្រូងនិងទាំងសម្លេងផង។
Harmony ត្រូវបានផលិតករនិយាយថាផលិតឡើងដោយមានបញ្ចួលទាំងបច្ចេកវិទ្យាឆ្លាតវ៉ៃដែលហៅថាAIមានន័យថានាងអាចចាំឈ្មោះរបស់ម្ចាស់ការសន្ទនាគ្នាជាមូលដ្ឋានបានយ៉ាងច្រើនផងដែរហើយអតិថិជនអាចជ្រើសរើសយកសម្លេងរបស់តុក្កតារាប់រយចេញពីតារាងដែលត្រូវបានបញ្ចូលដើម្បីបង្កើនអារម្មណ៍ផ្លូវភេទ។
តុក្កតាសិចនេះត្រូវបានផលិតនិងអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាដែលមានឈ្មោះថា Realbotix ដែលមានមូលដ្ឋាននៅកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកប៉ុន្តែក៏កំពុងរងការរិះគន់ខ្លះដែរថាវានឹងអាចឲ្យមនុស្សកាន់តែច្រើនញៀនសិចជាមួយនឹងតុក្តតាជាជាងមនុស្សគ្នាឯងនាពេលខាងមុខ៕
ប្រែសម្រួល:Lee





