«ក្រុងភ្នំពេញ» ៖ តារាសម្តែង ពិធីការិនី កញ្ញា ណូម័រ និង លោក Vj Sophea ដែលជាអ្នកដឹកនាំការផលិតកម្មវិធីមួយនៅស្ថានីយ៍ទូរទស្សន៍ My TV បានសម្រេចផ្តិតមេដៃ ចុះកុងត្រារវាងគ្នានិងគ្នាធ្វើជាដៃគូស្នេហាពេញមួយជីវិត ។
ណូម័រ បានសរសេរនៅលើបណ្តាញទំនាក់ទនងសង្គមរបស់កញ្ញាថា «ថ្ងៃ4/4/2019 ថ្ងៃសិល៍ ថ្ងៃជោគថ្ងៃជ័យ? អរគុណគ្រប់យ៉ាង ចំពោះការចុះកុងត្រាធ្វើការជាមួយគ្នាអស់មួយជីវិត » ។
ក្នុងនោះក៏មានភ្ជាប់មកជាមួយរូបភាពផ្តិតមេដៃ និងលិខិតបញ្ជាក់ការរួមរស់ជាមួយគ្នានោះគឺ លិខិតចុះអេតាស៊ីវិល ខណៈដែលមិនទាន់រៀបការ ជាផ្លូវការនោះ ។
ដោយឡែកខាងលោក VJ Sophea បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា «គ្រួសារ ការងារ មិត្តភាព ការរាប់អាន ភាពលំបាក
ភាពរីករាយ ដំណោះស្រាយ ភាពវិជ្ជមាន ភាពអវិជ្ជមាន និងរឿងរ៉ាវជាច្រើន បានធ្វើអោយពួកយើងនៅតែមានភាពជឿរជាក់លើគ្នាទៅវិញទៅមក។ ខ្ញុំចង់បានមនុស្សមិនគិតពីផលប្រយោជន៍ដូចជា ម្តាយដែលមិនចង់បានអ្វីពីកូនសម្បីតែបន្តិចចឹងដែរ គ្រាន់តែចង់អោយពួកយើងបានសុខ និងមិនខ្វះមុខ ខ្វះក្រោយ តែប៉ុណ្ណោះ។ នៅមានកាងារជាច្រើនទៀតដែលយើងត្រូវធ្វើ ព្រោះពួកយើងអត់អាចទំនេរបានឡើយ។ បើទំនេរ មានតែលើសឈាម ។មនុស្ស និង ផែនដី ។
សារទាំងនេះត្រូវបានគេយល់ឃើញថា លោកនិងកញ្ញាណូម័រ បានសម្រេចក្លាយជាដៃគូស្នេហាពេញមួយជីវិត ដោយក្លាយជាប្តីប្រពន្ធ ទោះមិនទាន់ចូលរោងការ៕




