គ្រូបង្វឹកក្លឹបកាំភ្លើងធំលោក Unai Emery ត្រូវបានគេមើលឃើញថាបានធ្វើឲ្យមានឥទ្ធិពលវិជ្ជមានភ្លាមៗក្រោយការមកដល់ជំនួសតំណែងរបស់លោក Arsene Wenger នៅអង់គ្លេសនេះទោះជាមិនទាន់លេចធ្លោខ្លាំងប្រៀបជាមួយនឹងក្លឹបធំៗផ្សេងទៀតនៅអ៊ឺរ៉បក្តី។
ពិនិត្យមើលតួលេខឡើងវិញកាលពីរដូវកាលមុនដែលកាំភ្លើងធំ Arsenal ស្ថិតនៅក្នុងការដឹកនាំដំបូងរបស់លោកEmeryគឺស្ថិតនៅក្នុងពិន្ទុស្មើនឹងពេលបច្ចុប្បន្នក្រោយពេលដែលArsenalយកជ័យជំនះលើNewcastleប៉ុន្តែជាក់ស្តែងលោកEmeryនៅសល់៧ប្រកួតទៀតក្នុងដៃដើម្បីបង្កើនចំនួនពិន្ទុឲ្យបានច្រើនជាងរដូវកាលមុន។
រឿងពីរចំណុចដែលលោកEmeryបានថ្លែងប្រាប់ទៅកាន់វេបសាយCopa90ថាជាផែនការសំខាន់ដែលលោកនឹងត្រូវធ្វើឲ្យបាននៅជាមួយនឹងក្លឹបខណៈដែលអ្នកគាំទ្រចាប់ផ្តើមមានទំនុកចិត្តខ្លាំងលើរូបលោកមកហើយនោះទី១គឺពង្រឹងក្រុមតាមរយៈការតាំងចិត្តរួមគ្នានិងថាមពលទី២គឺចាប់ផ្តើមប្រជែងយកពានរង្វាន់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានជាមួយនឹងក្រុមដែលយល់ចិត្តគ្នា៕
ប្រែសម្រួល:Lee