Watford បុកពោះហើយត្រូវប្រកួតប៉ះ Man United ព្រោះជាប្រកួតដំបូងរបស់ Solkjaer ក្នុងនាមជាគ្រូពេញសិទ្ធ

0

បិសាចក្រហម Man United នឹងបើកទ្វារផ្ទះ Old Trafford ស្វាគមន៍ក្រុមភ្ញៀវ Watford នៅយប់ថ្ងៃសៅរ៍នេះដែលជាការប្រកួតដ៏សំខាន់បំផុតសម្រាប់បំផុតក្នុងការឡើងទៅកាន់លេខរៀងទី៤លើក្រុមកាំភ្លើងធំ Arsenal។

Watford ក្រុមភ្ញៀវកាន់តែភ័យខ្លាចទៀតនោះគឺថាម្ចាស់ផ្ទះក្រោមការដឹកនាំរបស់លោក Solkjaer ក្នុងនាមជាគ្រូបង្វឹកពេញសិទ្ធផងដោយលោកធ្លាប់បានថ្លែងនៅក្រោយការប្រកាសជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះថាចាំបាច់ធ្វើឲ្យកូនក្រុមរបស់ខ្លួនមានទំរង់ខ្លាំងជាងមុខទ្វេរដង។

ការប្រកួតលើកនេះហាក់បីដូចជារឹតតែមានភាពកក់ក្តៅបំផុតដោយសារតែកីឡាករទាំងអស់បានវិលត្រឡប់មកពីកាតព្វកិច្ចសម្រាប់ជម្រើសជាតិគ្រប់គ្នាហើយជាពិសេសខ្សែប្រយុទ្ធសំខាន់ដូចជា Martial, Lukaku និង Rashford ផងសុទ្ធតែនឹងអាចបង្ហាញខ្លួន៕

ប្រែសម្រួល:Lee