ស្រ្តីម្នាក់បានសម្រាលកូនចំនួន 7នាក់ដោយសុវត្ថិភាព។ ការសម្រាលកូនដ៏ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅមន្ទីរពេទ្យមួយស្ថិតក្នុខេត្ត Diyali ភាគខាងកើតប្រទេសអ៊ីរ៉ាក់ ហើយវាជារណីដំបូងដែលកើតមានឡើងក្នុងប្រទេសនេះ។
អ្នកស្រី Firas Al Izzawi អ្នកនាំពាក្យមន្ទីរសុខាភិបាលក្នុងស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម្តាយអាយុ 25 ឆ្នាំដែលមិនត្រូវបានគេបញ្ជាក់ឈ្មោះនោះ បានសម្រាលកូនតាមបែបធម្មជាតិដោយសុវត្ថិភាព។
កូនភ្លោះទាំង 7នាក់ គឺ6នាក់ជាកូនស្រី និង1នាក់ជាកូនប្រុស ហើយទារកមានសុខភាពល្អទាំងអស់។

គួររំលឹកឡើងវិញដែរ កាលពីឆ្នាំមុនម្តាយម្នាក់នៅឯមន្ទីរពេទ្យSaint George ក្នុងប្រទេសលីបង់ បានបង្កើតកូនភ្លោះ 6នាក់ ដែលក្នុងនោះ 3នាក់ជាកូនស្រី និង3នាក់ទៀតជាកូនប្រុស ហើយទារកទាំង 6នាក់នោះក៏មានសុខល្អផងដែរ៕
