កងកំលាំងស៊ីរី វាយដណ្តើមកាន់កាប់រដ្ឋអ៊ីស្លាម

0

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថាពួកយុទ្ធជនដែលគាំទ្រដោយអាមេរិក បានដណ្ដើមកាន់កាប់រដ្ឋអ៊ិស្លាមចុងក្រោយនៅភាគខាងកើតប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ បន្ទាប់ពីពួកជីហាដនិយមដែលនៅទីនោះបានចុះចាញ់។
ក្រុមអ្នកតាមដានព្រឹត្តិការណ៍សង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថាពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមមានប្រមាណពីរបីរយនាក់ ដែលភាគច្រើននៃពួកគេជាជនបរទេស បានចុះចាញ់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះចំពោះកងកម្លាំងប្រជាធិបតេយ្យស៊ីរី ប៉ុន្តែពួកគេបាននិយាយថាពួកសកម្មប្រយុទ្ធមួយចំនួន អាចនៅលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដី។
ដោយមានជំនួយពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយKurdish បានប្រយុទ្ធដើម្បីកំទេចរដ្ឋឥស្លាមនៅក្នុងតំបន់Baghouz ភាគខាងកើតទន្លេ Euphrates ជិតព្រំដែនប្រទេសអ៊ីរ៉ាក់៕