Ander Herrera ថាក្រុមខ្លួននឹងឈ្នះ PSG សម្រាប់ជើងទី​២ពានយូហ្វាឆាមពានលីគ

0

ខ្សែបម្រើ Ander Herrera បានលើកឡើងថា ក្រុម Man Utd នឹងសង្ឈឹម​ អាច​យកឈ្នះក្រុម PSG សម្រាប់ជើងទី​២ ក្រោយពេលជួបឱនភាពចាញ់​ក្នុងលទ្ធផល 0-2 ក្នុងជើងទី​១ ។​
ក្រុមបិសាចក្រហមនឹងត្រូវប្រកួត​ជាមួយក្រុម Parc des Princes នាថ្ងៃទី​៦ មីនា ឆ្នាំ​២០១៩ ។
Herrera បានថ្លែងទាំងសុទិដ្ឋិនិយមថា នេះជាការ​បរាជ័យលើកដំបូងរបស់គ្រូចាំផ្ទះ Ole Gunnar Solskjaer ហើយវាជាបញ្ហាតិចតួចនៅតាមផ្លូវប៉ុណ្ណោះ ។​
កីឡាករ​រូបនេះបានបង្ហើបថា ពួកគេកំពុងយកចិត្តទុកដាក់ លើការឈ្នះចុងក្រោយរបស់ពួកគេ ដូចជាការ​យកឈ្នះលើក្រុម Tottenham និង Arsenal អ៊ីចឹង ។​
«ភាគច្រើនយើងបានឈ្នះទៅលើ Spurs និង កាំភ្លើងធំក្នុងនាមយើងជាភ្ញៀវ ដែលជាការឈ្នះក្រុមធំៗ ហើយយើងនឹងបន្តឈ្នះម្តងទៀតនៅក្រៅទឹកដី» ។ យើងកំពុងបន្តនូវអ្វីដែលល្អ ហើយនឹងបន្តរឿងនេះទៅទៀត ។ នេះបើតាមការបន្តរបស់កីឡាករ​ សញ្ជាតិអេស្ប៉ាញខាងលើ។
វានឹងក្លាយជា​រាត្រីដ៏ស្វិតស្វាញមួយ ហើយក៏ជាថ្ងៃដ៏ស្វិតស្វាញ ប៉ុន្តែយើងត្រូវរក្សា​អារម្មណ៍ក្នុងការផ្តោត ។ ក្រៅពីនេះយើងនៅបន្តព្យាយាមបញ្ចប់ ក្នុងកំពូលទាំង ៤លីកក្នុងស្រុក និងឈ្នះពាន FA Cup ៕
ចុចចុះឈ្មោះ Free ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺន៕