បាញ់សម្លាប់មនុស្ស 5នាក់បន្ទាប់ពីបាត់បង់ការងារ

0

អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ដែលបានសម្លាប់មនុស្ស 5នាក់ និងរងរបួសជាច្រើននាក់ នៅជិតទីក្រុងឈីកាហ្គោ ប្រទេសអាមេរិក បានបើកការបាញ់ប្រហារនៅពេលគាត់ត្រូវបានបណ្តេញចេញពីក្រុមហ៊ុន។
ប៉ូលិសបានកំណត់អត្តសញ្ញាណជនដៃដល់ថាឈ្មោះ Gary Martin វ័យ 45ឆ្នាំ ដែលបានធ្វើការនៅក្រុមហ៊ុន Henry Pratt ក្នុងទីក្រុង Aurora រដ្ឋ Illinois អស់រយៈពេល 15 ឆ្នាំមកហើយ។


ជនដៃដល់ត្រូវបានប៉ូលីសបាញ់សម្លាប់ នៅម៉ោង 2រសៀល(ម៉ោងក្នុងតំបន់) កាលពីថ្ងៃសុក្រ បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ច។
បុគ្គលិក 5នាក់ត្រូវបានសម្លាប់នៅក្រុមហ៊ុន Henry Pratt ហើយបុគ្គលិក 6នាក់ផ្សេងទៀតរងបបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។


មន្ត្រីនប៉ូលីស 5នាក់បានរងរបួសបន្ទាប់ពីពួកគេព្យាយាមសម្រុកចូលក្នុងអគារ និង 6នាក់ទៀតរបួសជង្គង់ ប៉ុន្តែមិនមែនរបួសដោយគ្រាប់កាំភ្លើងនោះទេ ដោយឡែកប៉ូលីសដែលរងរបួសដោយគ្រាប់កាំភ្លើង គឺមិនប៉ះពាល់ដល់អាយុជីវិតនោះទេ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
អ្នកស្រី Ziman បាននិយាយថាអ្នកស្រីមិនមានព័ត៌មាន ថាតើខ្មាន់កាំភ្លើងមានប្រវត្តិឧក្រិដ្ឋដែរឬទេ ប៉ុន្តែកំណត់ត្រាសាធារណៈបានបង្ហាញថាលោកMartin ត្រូវបានផ្តន្ទាទោសក្នុងឆ្នាំ 1995 ដោយសារការវាយប្រហារនៅឯMississippi។
ស្រ្តីម្នាក់បានអះអាងថាខ្លួនជាម្តាយរបស់លោក Martin បាននិយាយថា កូនប្រុសរបស់គាត់ “តានតឹង” ចេញពីការបាត់ការងារ៕