ប្រើពស់សួរចម្លើយ

0

ប៉ូលីសឥណ្ឌូនេស៊ីបានធ្វើការសុំទោស បន្ទាប់ពីរូបគេបានយកពស់មួយដាក់រំករបស់ជនសង្ស័យម្នាក់ ដើម្បីបង្ខំឲ្យជនសង្ស័យសារភាព នៅអំឡុងពេលសួរចម្លើយ នៅក្នុងតំបន់ Papua។
វីដេអូបង្ហោះតាមអ៊ីនធឺណិតបង្ហាញថា បុរសម្នាក់កំពុងត្រូវគេចោទសួរអំពីករណីលួចទូរស័ព្ទដៃ។

មេប៉ូលិសក្នុងតំបន់បាននិយាយថា វាមិនមានលក្ខណៈវិជ្ជាជីវៈទេដែលធ្វើដូចនេះ ក៏ប៉ុន្តែពស់នោះត្រូវបានគេកាច់ធ្មេញចេញ និងគ្មានពិសទេ។
លោក Tonny Ananda Swadaya បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានចាត់វិធានការតឹងតែងប្រឆាំងនឹងបុគ្គលនោះ” ។ លោកបានបន្ថែមថាមន្រ្តីប៉ូលីសមិនបានវាយធ្វើបាបលើបុរសនោះទេ។ គាត់បាននិយាយថា ពួកគេបានធ្វើដោយគំនិតខ្លួនឯង ដើម្បីព្យាយាមឲ្យជនសង្ស័យសារភាព។
សំលេងនៅក្នុងខ្សែវីដេអូនោះត្រូវបានគេរាយការណ៍ថា មន្ត្រីប៉ូលីសបានគំរាមដាក់ពស់ចូលក្នុងមាត់ និងជើងខោរបស់បុរសនោះ៕