រថយន្តជាង 100គ្រឿងបុកគ្នា

0

យ៉ាងហោចណាស់មានមនុស្ស2នាក់បានស្លាប់ និងជាង 50នាក់ផ្សេងទៀតរងរបួស នៅពេលដែលរថយន្តជាង 100គ្រឿងបានបុកគ្នានៅក្នុងប្រទេសចិនកាលពីថ្ងៃសៅរ៍នេះ។
ការប៉ះទង្គិចនេះបានកើតឡើងប្រហែលម៉ោង 8 នាទី​ នៅតាមផ្លូវ Sinan-Jianhe និង Jiangkou-Weng នៅខេត្ត Guizhou ភាគនិរតីរបស់ប្រទេស។
វីដេអូពីកន្លែងកើតហេតុបង្ហាញថា រថយន្ដរាប់រយ ហើយយ៉ាងហោចណាស់ឡានក្រុងមួយ បានសង្កត់ជាប់ពីលើរថយន្តផ្សេងទៀត។


ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវរអិល ដោយសារការធ្លាក់ចុះនៃសីតុណ្ហភាព បន្ទាប់ពីភ្លៀងនៅក្នុងតំបន់។
នៅចុងសប្តាហ៍នេះ គេសង្កេតឃើញថាមានព្រិលធ្លាក់ច្រើននៅក្នុងខេត្តGuizhouនេះ ហើយក្រសួងឧតុនិយមចិន បានព្រមានពីគ្រោះថ្នាក់នៃទឹកកកនៅដងលើផ្លូវផងដែរ។
CGTN បាននិយាយថាមនុស្ស 10នាក់ដែលរងរបួស គឺស្ថិតនៅក្នុងមន្ទីរពេទ្យ ហើយមានស្ថានភាពធ្ងន់ធ្ងរ។ ចរាចរណ៍នៅលើផ្លូវហាយវ៉េបានបន្ត ហើយអាជ្ញាធរចិនកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ។