ភ្នំពេញ ៖ បទ«អេម» របស់ថេណា បានចេញជាផ្លូវការបានធ្វើឲ្យផ្អើលដល់មហាជន ទាំងអ្នកលេងបណ្តាញសង្គមយក្សហ្វេសប៊ុក និង អ្នកសិល្បៈ ក្នុងនោះដែរ អ្នកដឹកនាំបទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» លោក ប៊ុន រតនា បានសម្តែងនូវប្រតិកម្ម និង ចម្ងល់ជុំវិញបទចម្រៀងនោះ មិនគួរបង្កើតឡើង និងថត MV យ៉ាងម៉េចទៅ ?
តាមរយៈវីដេអូឡាយនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ថា «ក្នុងនាមខ្លួនយើងជាមនុស្សប្រុសក៏រៀងអៀនបន្តិចដែរ ព្រោះន័យមកចំៗសាហាវពេក តាំងពីដើមមក បទលោកថេណា ខ្ញុំស្តាប់មិនរំលងមួយបទនោះទេ តាំងពីបទ កង់សាគួរ បទ Love is Singular ដល់បទថ្មីនេះគាត់គិតឲ្យប្លែក ដោយមានខាងស្រីផ្លាប់ៗ ដល់គិតមកវិញពេលចេញ MV តើយើងគួរធ្វើរូបភាពបែបណា ដោយវាចូលលក្ខណៈផ្លូវភេទ ១០០ភាគរយ ។
លោកថាក្នុងនាមខ្ញុំជាអ្នកគាំទ្រលោកថេណា ខ្ញុំពិតជាមានអារម្មណ៍សោក ស្តាយមែនទែន ដោយយើងរស់នៅលើទឹកដីខ្លួន មានប្រពៃណីផូរផង់ពីដើមមក ពាក់ព័ន្ធផ្លូវភេទកេរ្តិ៍ភេទ ត្រូវបានថែរក្សា តាំងពីដើមមក ។
លោកថា បទនេះចង់បញ្ជាក់ពីរឿងសង្គមពិតមួយ ពិតជាមានពិត ប៉ុន្តែមិនគួរសរសេរបង្ហាញ រឿងអវិជ្ជមាននេះ ទៅដល់ពិភពលោក ទៅដល់ក្មេងៗ ដែលអត់ដឹងអី ទោះបីជាមានយូធូប ពេញនិយមក្តី មិនដឹងថាស្រាវជ្រាវយ៉ាងម៉េច ស្រាប់តែលោកសរសេរបទបែបនេះ វាឃើញនឹងមុខនិងភ្នែកច្បាស់តែម្តង វាចាក់ដោតមែនទែន ។ បើខ្ញុំមានកូន ក្មួយ មិនឲ្យស្តាប់នោះទេ ដែលធ្វើឲ្យគាត់ចងចាំ នូវរឿងមិនល្អនេះ៕
ស្តាប់រឿងលម្អិតតាមរយៈវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://youtu.be/2TQkC9boZCU