ចិនរកឃើញវាំងចាស់អាយុកាលរាប់រយឆ្នាំមួយទៀត​មានទំហំជាង១៤០០០០ម៉ែត្រការ៉េ

0

វាំងបុរាណមួយត្រូវបានគេរកឃើញនៅភាគខាងជើងនៃប្រទេសចិន ហើយត្រូវបានជឿជាក់ថាស្ថិតនៅក្នុងសម័យអធិរាជZhangzongចន្លោះពីឆ្នាំ១១១៥ទៅ១២៣៤នៃគ្រិស្តសករាជ។
វាំងចាស់នេះត្រូវបានគេរកឃើញនៅក្បែរទៅនឹងភូមិអូឡាំពិកZhangjakouដែលវាជាផ្នែកមួយនៃកីឡាអូឡាំពិតរដូវរងាឆ្នាំ២០២២។តំបន់ដែលមានរាងចតុកោណនេះមានផ្ទៃក្រឡាប្រហែលជា១៤០០០០ម៉ែត្រក្រឡា។ វត្ថុបុរាណជាច្រើនត្រូវបានរកឃើញពីតំបន់នោះរួមមានវត្ថុសំណង់ប៉សឺឡែននិងគ្រឿងស្មូនជាដើម។

វាត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតមួយទៀត សម្រាប់ប្រទេសចិនទាំងទំហំទីតាំងនិងប្រវតិ្តរបស់វា។សេចក្តីណែនាំដែលនឹងត្រូវការសម្រាប់ការប្រើប្រាស់បច្ចុប្បន្នកំពុងត្រូវបានក្រុមការងារជំនាញ ធ្វើការសិក្សានិងតាក់តែងឡើងហើយ៕

ប្រែសម្រួល:Lee