លោកErnesto Valverdeនឹងអាចបន្តស្នាក់នៅជាមួយនឹងក្លឹបអ្នកមានបុណ្យBarcelonaត្រឹមតែរយៈពេលយ៉ាងហោចណាស់មួយរដូវកាលទៀតប៉ុណ្ណោះ ខណៈដែលកុងត្រាបច្ចុប្បន្ននឹងត្រូវនឹងជិតបញ្ចប់ទៅហើយនោះ។
គ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះបានបន្តការងារពីលោកLuis Enriqueកាលពី២ឆ្នាំមុនហើយក៏បានបន្តជួយក្លឹបឲ្យលើកពានរង្វាន់កំពូលអេស្បាញ និងពានជាច្រើនទៀតផងដែរក្នងរយៈពេលនេះ។
របាយការណ៍ដែលត្រូវបានចេញផ្សាយអះអាងដោយកាសែតMundo Deportivoរបស់អេស្បាញបានអះអាងថាមានលក្ខណ្ឌៈមួយដែលនឹងអាចអនុញ្ញាតិឲ្យគ្រូបង្វឹករូបនេះ ទទួលបានកុងត្រាថ្មីជាមួយក្លឹបនោះគឺការលើកពានរង្វាន់លីករបស់អេស្បាញ ឬពានរង្វាន់ធំបំផុតនៅអ៊ឺរ៉ុបChampion League។
បច្ចុប្បន្នBarcelonaកំពុងនាំមុខគេក្នុងការតារាងកំពូលរបស់អេស្បាញ ហើយកំពុងស្ថិតនៅក្នុងវគ្គជម្រុះនៃពានរង្វាន់Champion Leagueនៅឡើយដែរ ដោយនឹងត្រូវប៉ះក្រុមLyonនៅវគ្គបន្ទាប់នេះ៕
ប្រែសម្រួល:Lee