ក្រោយការចចារគ្នាអស់រយៈពេលជាយូរនឹងការទន្ទឹងរងចាំពីសំណាក់កីឡាករ និងអ្នកគាំទ្ររបស់ក្លឹបទីបំផុតកីឡាករខ្សែការពារអង់គ្លេសPhil Jonesបានយល់ព្រមក្នុងការបន្តកុងត្រារយៈពេលវែងរហូតដល់ឆ្នាំ២០២៣ និងជម្រើសក្នុងការបន្តកុងត្រារយៈពេល១២ខែបន្ថែមផងដែរ។
Jonesជាកីឡាករខ្សែការពារដែលឧស្សាហ៍មានបញ្ហារបួសក្នុងរយៈពេលកន្លងមក ក្រោយការផ្លាស់មកពីក្លឹបBlackburnកាលពីឆ្នាំ២០១១ក្នុងតម្លៃប្រមាណជា១៨លានផោន។ Jonesបាននិយាយថាពិតជាមានអារម្មណ៍សប្បាយចិត្តបំផុត នៅពេលដែលកុងត្រាថ្មីត្រូវបានធ្វើឡើងហើយការចំណាយពេល អស់រយៈពេលជាង៨ឆ្នាំមកនេះក្លឹបបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់គេបាត់ទៅហើយើ។
បច្ចុប្បន្នក្លឹបបិសាចក្រហមMan Unitedកំពុងស្ថិតនៅលេខរៀងទី៥នៃតារាងកំពូលអង់គ្លេសឈរនៅពីលើកាំភ្លើងធំArsenalតែមួយពិន្ទុប៉ុណ្ណោះហើយកំពុងមានភាពមិនទាន់ច្បាស់លាស់នៅឡើយ ជាមួយនឹងអនាគតនៃគ្រូបង្វឹកបណ្តោះអាសន្នលោកOle Solkjare៕
ប្រែសម្រួល:Lee
