បិទព្រលានយន្តហោះនៅទីក្រុងរ៉ូម ជាបណ្តោះអាសន្ន

0

ព្រលានយន្តហោះនៅទីក្រុងរ៉ូម ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីការរកឃើញគ្រាប់បែកអាល្លឺម៉ង់ បន្សល់ទុកពីសម័យសង្គ្រាមលោកលើកទីពីរ។
ក្រសួងការពារជាតិអ៊ីតាលីបាននិយាយថា អ្នកជំនាញបានធ្វើការដោះគ្រាប់បែកចេញពីអាកាសយានដ្ឋាន Ciampino ដោយគ្រាប់បែកទាំងបីនេះមានទំងន់ប្រហែល 150 គីឡូក្រាម។
យោងតាមក្រុមហ៊ុនអាកាសចរណ៍ Aeroporti di Roma បានឱ្យដឹងថា ពួកគេបានគេរកឃើញគ្រាប់បែកទាំង៣គ្រាប់នេះនៅពេលដែលពួកគេធ្វើការជួសជុលផ្លូវកាលពីថ្ងៃព្រហស្បតិ៍។
ជើងហោះហើរទៅកាន់ Ciampino ត្រូវបានគេបង្វែរទៅព្រលានយន្តហោះ Fiumicino របស់ទីក្រុងរ៉ូម ក្នុងអំឡុងពេលបិទរយៈពេលជាច្រើនម៉ោង។
អ្នកដំណើរត្រូវបានជម្លៀសចេញពីព្រលានយន្តហោះបន្ទាប់ពីការរកឃើញនេះ ដោយមានមនុស្សជាច្រើនបានបង្ហោះលើបណ្តាញសង្គមថា ពួកគេមិនត្រូវបានប្រាប់អំពីមូលហេតុនៃការជម្លៀសនេះឡើយ។
អាជ្ញាធរនិយាយថា ព្រលានយន្តហោះនេះនឹងបើកឡើងវិញ បន្ទាប់ពីក្រុមជំនាញដោះយកគ្រាប់បែកទាំងនោះចេញ៕