ស្ត្រីម្នាក់បានចែករំលែករូបថតរបស់នាងនៅក្នុង Instagram ពេលដែលនាងទៅទិញមឈូស ទោះជានាងមិនស្លាប់ក៏ដោយ ហើយរូបភាពនេះបានបង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មិត្តភក្តិរបស់នាង ដោយរូបនាងបានចូលទៅគេងក្នុងមឈូសមួយដែលមានតម្លៃរហូតដល់ 8540ផោន។
នាងបានសរសេរថា៖ «សេចក្ដីស្លាប់ពិតជាគួរឲ្យភ័យខ្លាច យើងទាំងអស់គ្នានឹងស្លាប់ ហើយខ្ញុំបានសម្រេចចិត្តទិញមឈូសនេះទាំងដែលរូបខ្ញុំនៅរស់» ។
ថ្វីបើការសម្រេចចិត្តរបស់នាងក្នុងការទិញមឈូសនេះ ហាក់បីដូចជាចម្លែកក៏ដោយ ក៏ប៉ុន្តែវាហាក់បីដូចជារន្ធត់ណាស់ សម្រាប់ការធ្វើបែបនេះ។ នាងZodwa Wabantu បានពន្យល់ថា នៅពេលម្តាយរបស់នាងបានស្លាប់ គាត់ត្រូវបានគេកប់នៅក្នុងមឈូសដែលមានតម្លៃថោក ហើយនាងមិនចង់ដូចម្តាយរបស់នាងទេ។
នាងបានបន្ថែមថា នាងមិនចង់ឱ្យគ្រួសាររបស់នាង និងជាពិសេសកូនប្រុសរបស់នាងត្រូវចំណាយប្រាក់ច្រើនសម្រាប់បុណ្យសពនោះទេ ដូច្នេះហើយបានជានាងសម្រេចចិត្តធ្វើបែបនេះ ព្រោះវាអាចឲ្យនាងទៅបានដោយស្ងប់ចិត្ត។
មនុស្សគ្រប់គ្នាបាននិយាយថា Zodwa មានជោគវាស្នាមិនខុសពីម្តាយរបស់នាងឡើយ ព្រោះនាងមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភទេ ហេតុដូចនេះហើយបានជានាងព្យាយាមធ្វើអ្វីគ្រប់យ៉ាងអោយផ្ទុយពីពាក្យសម្តីអ្នកទាំងអស់នោះ។
ទន្ទឹមនឹងនេះដែរអ្នកផ្សេងទៀតគិតថា ការទិញមឈូសរបស់នាងជាទង្វើអបមង្គល ដោយម្នាក់ក្នុងចំណោមអ្នកfollowers 555,000នាក់របស់នាងបាននិយាយថា ការទិញមឈូសរបស់នាងជាអំពើ «ឆ្កួត»៕