ក្រុមហ៊ុនវិនិយោគទុនរដ្ឋរបស់ក្រុមហ៊ុនឌុយបៃបានប្រកាសព័ត៌មានលម្អិតអំពីគម្រោងធំៗ ដែលនឹងត្រូវសាងសង់របស់ខ្លួននៅក្នុងពិធីតាំងពិពណ៍World Expo 2020ដោយក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺគម្រោងអគារដែលកម្ពស់៥៥០ ម៉ែត្រដែលកម្ពស់នេះខ្ពស់ជាងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុងញូវយ៉កទៅទៀត។

អាគារនេះមានឈ្មោះថា Burj Jumeira ស្ថិតនៅតំបន់ Al Sufouh នៃទីក្រុងឌុយបៃ។ ផែនការបង្ហាញថាតំបន់នេះនឹងត្រូវបានហ៊ុព័ទ្ធដោយតំបន់លំនៅដ្ឋាននិងតំបន់ពាណិជ្ជកម្មដែលមានឈ្មោះថា “Downtown Jumeria”ផង។
ជាជាងការរង់ចាំរហូតដល់ការតាំងពិព័រណ៍ក្រោយការចាប់ផ្តើមសាងសង់អគារនេះនឹងចាប់ផ្តើមភ្លាមៗនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនដោយដំណាក់កាលទី១អាចនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ។

ការរចនារបស់ Burj Jumeira ត្រូវបានគេនិយាយថាត្រូវបានបំផុសគំនិតដោយក្រុមហ៊ុន Dubai Holding ហើយនឹងមានបារទំនើបអស្ចារ្យមួយស្ថិតនៅកំពស់៤៥០ម៉ែត្របូករួមទាំងភោជនីយដ្ឋានផង។ទស្សនីយភាពនៅទីនោះនឹងអាចឲ្យគ្រប់គ្នាមើលឃើញទីក្រុងទាំងមូលក្នុងទំហំ៣៦០ដឺក្រេ៕
ប្រែសម្រួល: Mr Lee
