ក្មេងប្រុសម្នាក់អាយុ 12ឆ្នាំមកពីខេត្ត Wuhan ក្នុងខេត្ត Hubei ប្រទេសចិន ត្រូវបានវះកាត់យកគ្រាប់ឃ្លីម៉ាញ៉េទិចចំនួន 39គ្រាប់ ចេញពីលិង្គ។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារ Wuhan នៅថ្ងៃទី 13 ខែមករា និងបានប្រាប់គ្រូពេទ្យថាគាត់បាន “លេបវត្ថុបរទេសមួយចំនួន”។
វេជ្ជបណ្ឌិតWang Jun អ្នកជំនាញខាងវះកាត់នៅមន្ទីរពេទ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការរកឃើញគ្រាប់ឃ្លីចំនួន 39គ្រាប់ ដែលត្រូវបានគេស្គាល់ថា Buckyballs ដែលជាប់នៅតាមផ្លូវទឹកនោមរបស់ក្មេងប្រុសនោះ។ បន្ទាប់មកក្មេងប្រុស ក៏បានសារភាពថាខ្លួនបានដាក់បញ្ចូលគ្រាប់ឃ្លីទាំងនោះចូលក្នុងប្រដាប់ភេទដោយខ្លួនឯង ហើយគេក៏បន្តទៀតថា មកពីការចង់ដឹងចង់លឺរបស់គេ ទើបគេធ្វើអញ្ចឹង។
វេជ្ជបណ្ឌិតWang Jun បាននិយាយថា ការថត X-rayបានបង្ហាញថា គ្រាប់ឃ្លីទាំងអស់បានចូលទៅរំរៀបគ្នា ជារាងអក្ស “U” ។ ក្រុមគ្រូពេទ្យបានព្យាយាមវះកាត់យកគ្រាប់ឃ្លីទាំងអស់ចេញបានដោយជោគជ័យ ហើយឥឡូវនេះក្មេងប្រុសរួចផុតពីគ្រោះថ្នាក់ ដោយរូបគេអាចនោមបានជាធម្មតាវិញ តែនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

