បីសាចក្រហមបានបន្តកុងត្រាថ្មីជាមួយកីឡាករ Anthony Martial រយះពេល 5 ឆ្នាំ ក្នុងសន្និសិទ្ធកាសែតកាលពីម្សិលមិញនេះដោយមានវត្តមានគ្រូបង្វិកលោក Solskjaer ។ ក្នុងនោះផងដែរគេសង្កេតឃើញក្នុងរូបភាពកីឡាករ Martial និងគ្រូបង្វិក ដោយមានក្រដាសនិងប៊ិចជាលក្ខណៈចុះហត្ថលេខា

តែអ្វីដែលប្លែកនៅពេលដែលគេត្រលប់រូបភាពពីលើចុះមកក្រោមឃើញអក្សរដែលស្ថិតលើក្រដាសកុងត្រានោះមិនដឹងថាជាភាសាអ្វី ហើយគ្មានបែបបទរដ្ឋបាលអ្វីសោះ ។

តាមរយះ Twitter របស់ FAN បីសាចក្រហមលោកបាននិយាយថា “មានអ្នកណាអាចផ្តល់ការងាររដ្ឋបាលអោយខ្ញុំធ្វើនៅមែនញ៉ូបានទេ? ត្រូវមានបទពិសោធន៍ប្រើកម្មវិធី Microsoft Word និងបង្កើតកុងត្រាក្លែងក្លាយ”

បើផ្អែកតាមរូបភាពខាងលើគឺពិតជាមិនដឹងថាជាភាសាអ្វី ហើយក៏គ្មានបែបបទរដ្ឋបាលច្បាស់លាស់ ប៉ុន្តែមតិមហាជនជាច្រើនបាននិយាយថាវាគ្រាន់តែជាក្រដាសកុងត្រាតំណាងតែប៉ុន្នោះមិនមែនជាកុងត្រាពិតប្រាដនោះទេ ។
ក្នុងសន្និសិទ្ធកាសែតកីឡាករ Martial ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា ”ចាប់តាំងពីថ្ងៃខ្ញុំបានចូលក្នុងក្លឹប ខ្ញុំមានអារម្មណ៍ថាខ្ញុំជាសមាជិកមួយនៃគ្រួសារ Manchester United ខ្ញុំទទួលបាននូវភាពកក់ក្តៅពីក្លឹបនិងអ្នកគាំទ្រ” លោកបន្តទៀតថា “សូមអរគុណដល់លោក Solskjaer និងក្រុមការងារគ្រូបង្វិកទាំងអស់ដែលបានជួយខ្ញុំអោយកាន់តែកើនឡើងមួយកំរិតទៀត” ។ គួរបញ្ជាក់ដែរថាកីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ 23ឆ្នាំរូបនេះបានចូលរួមជាមួយនិងបីសាចក្រហមកាលពីឆ្នាំ 2015 ដោយក្នុងចំណោម 104 ប្រកួតរកបាន 32 គ្រាប់ ៕