ភ្នំពេញ ៖ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសថារាល់ករណីចោរឆក់ពេលចាប់ខ្លួនបានត្រូវចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនាដែលជាបទឧក្រិដ្ឋខណៈបចុប្បន្នករណីចោរឆក់នៅរាជធានីភ្នំពេញ កើនឡើងគួរឲ្យកត់សម្គាល់។
ក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តព្រៃវែង នៅកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា បទល្មើសទូទាំងប្រទេស ឆ្នាំ២០១៨ កើនឡើងប្រមាណ៥% ប៉ុន្តែបច្ចុប្បន្ន បទឧក្រិដ្ឋធ្ងន់ធ្ងរ មានចាប់ជំរិត ប្លន់ បានថយចុះគួរឲ្យកត់សម្គាល់ ។បញ្ហាចោរឆក់ ចោរលួច ជាបញ្ហាតូចតាចមែន ប៉ុន្តែជាបញ្ហាធ្ងន់ធ្ងររបស់សង្គមជាតិ៕