បរទេស៖ នាយកប្រតិបត្តិម្នាក់បានបង្ហោះការផ្សព្វផ្សាយប្រកាសស្វែងរកការងារមួយដើម្បីដោះស្រាយបញ្ហាដ៏ស្មុគ្រស្មាញមួយរបស់នាងដោយជាថ្នូរនឹងការបង់លុយចំនួន៤០០០០ទៅផោនថែមទាំងអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនផងដែរ។
ការផ្សព្វផ្សាយពាណិជ្ជកម្មនេះត្រូវបានបង្ហោះនៅលើគេហទំព័រSewport ដោយមានទាំងការរៀបរាប់អំពីរបៀបដែលអតិថិជនរបស់ខ្លួនម្នាក់កំពុងស្វែងរកអ្នករចនាម៉ូតនិងសំលៀកបំពាក់ដើម្បីរៀបចំសម្លៀកបំពាក់ដែលសមស្របនៅគ្រប់កម្មវិធីនៅពេលនាងនឹងធ្វើដំណើរជុំវិញពិភពលោក។
នាងបាននិយាយថាប្រសិនបើខ្ញុំទៅមើលកំណត់ហេតុរបស់ខ្ញុំក្នុងរយៈពេល១២ខែខាងមុខនេះខ្ញុំនឹងធ្វើដំណើរទៅអាស៊ីខាងកើតអាមេរិកខាងជើងអ៊ឺរ៉ុបនិងអូស្ត្រាលីហើយខ្ញុំត្រូវការអ្នកច្នៃម៉ូដដែលចង់ធ្វើដំណើរទៅកន្លែងទាំងនេះជាមួយខ្ញុំដោយមិនស្ទាក់ស្ទើរឡើយ៕
ប្រែសម្រួល:Mr Lee