អង់គ្លេស៖ មកដល់នាទីចុងក្រោយនៃទីផ្សារកីឡាករនេះAshely Youngបានត្រៀមប៊ិចរួចរាល់ហើយដើម្បីបន្តកុងត្រារយៈពេល១ឆ្នាំទៀតជាមួយនឹងក្លឹបបិសាចក្រហមMan Unitedដែលព័ត៌មាននេះបានក្លាយទៅជាដំណឹងអាក្រក់សម្រាប់Inter Milanដែលធ្លាប់បង្ហាញពីបំណងចង់បានជាយូរណាស់មកហើយនោះ។
គេជឿជាក់ថាInter Milanបានដាក់សំណើរសុំទិញយកកីឡាកររូបនេះដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់រដូវក្តៅនេះប៉ុន្តែការពិភាក្សាគ្នាដែលបានអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍ទីបំផុតបិសាចក្រហមMan Unitedបានយល់ព្រមក្នុងការបន្តកុងត្រាថ្មីឲ្យកីឡាករខ្សែការពារស្លាបរូបនេះ។
Ashley Youngវ័យ៣៣ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនសរុបឲ្យក្លឹប២២៧ដងមកហើយដោយប្រាក់កម្រៃបច្ចុប្បន្នដែលខ្លួនទទួលមានទៅដល់១៣ម៉ឺនផោនក្នុងមួយសប្តាហ៍លើសប្រាក់កម្រៃរបស់ខ្សែប្រយុទ្ធMarcus Rashfordដែលទទួលបានតែ៦ម៉ឺនផោនប៉ុណ្ណោះក្នុងមួយសប្តាហ៍៕
ប្រែសម្រួល:Mr Lee