ក្រុមអ្នកឃ្លាំមើលអវកាសប្រទះឃើញកាកសំណល់អាកាសមួយ​ផ្លាស់ប្តូរគន្លងជុំវិញផែនដីខុសពីកាកសំណល់ផ្សេងទៀត

0

បរទេស:ក្រុមអ្នកតារាវិទូកំពុងមានអារម្មណ៍ភ្ញាក់ផ្អើលមួយនៅពេលដែលគេបានប្រទះឃើញនូវវត្ថុដ៏អាថ៌កំបាំងមួយដែលមានចម្ងាយតែប្រមាណតែជា៣៧២ម៉ៃល៍ឬប្រហែលជា៦០០គីឡូម៉ែត្រដែលហោះនៅលើភពផែនដីរបស់យើង។

វត្ថុនៅលើអាកាសមួយនេះត្រូវបានក្រុមតារាវិទូហៅវាថាA 10bMLzគឺជាវត្ថុដែលដំបូងសង្ស័យថាគ្រាន់តែជាកាកសំណល់ឬបំណែកនៃយានអាវកាសនៅក្នុងគន្លងជុំវិញភពផែនដីប៉ុន្តែក្រោយមកគេបានសង្កេតឃើញថាគន្លងរបស់វាមានការប្រែប្រូសខុសពីគន្លងរបស់កាកសំណល់ផ្សេងទៀតនៅលើលំហអាកាស។

វាស្ថិតនៅត្រង់ចំណុចដែលមានកំពស់ខ្ពស់មិនអាចឲ្យអ្នកវិទ្យាសាស្ត្រធ្វើការចាប់សញ្ញាបានច្បាស់ឡើយប៉ុន្តែប៉ាន់ស្មានថាវាមានទំហំជាច្រើនម៉ែត្រហើយជារឿយៗវានឹងធ្វើការបំលាស់ទីចម្លែកក្នុងរយៈពេល២ឬ៣ថ្ងៃហើយក្រុមអ្នកវិទ្យាសាស្ត្របាននាំគ្នទស្សទាយថាវានឹងអាចហោះចូលមកដល់គន្លងរបស់ផែនដីនៅក្នុងរយៈពេលប៉ុន្មានខែមុខ៕

ប្រែសម្រួល:Lee