៥ឆ្នាំជាប់គ្នាNeymarរបួសនិងសម្រាកចំតែពេលថ្ងៃខួបកំណើតប្អូនស្រី

0

PSGបច្ចុប្បន្នមាន១៣ពិន្ទុនាំមុខក្រុមលេខរៀងទី២ក្នុងតារាងកំពូលបារាំងLilleខណៈដែលកំពូលកីឡាករថ្លៃបំផុតលើលោកNeymarរងរបួសដែលនឹងអាចត្រូវការពេលវេលាសម្រាកព្យាបាលរហូតទៅដល់ទៅ១០សប្តាហ៍។

បើទោះបីជារបួសរបស់Neymarនឹងមិនមានភាពប៉ះពាល់ខ្លាំងដល់ការប្រកួតក្នងលីកក្តីប៉ុន្តែជឿជាក់ថាការប្រកួតទាំងពីរលើកក្នុងក្របខណ្ឌChampion Leagueជាមួយនឹងក្រុមបិសាចក្រហមនឹងមិនមានវត្តមានរបស់ខ្សែប្រយុទ្ធរូបនេះឡើយទាំងថ្ងៃទី១២ខែកុម្ភៈនិងម្តងទៀតនាខែមិនា។

៥ឆ្នាំជាប់គ្នាហើយគិតចាប់តាំងពីឆ្នាំ២០១៥រហូតមកដល់ឆ្នាំ២០១៩នេះNeymarមិនដែលខកខានកម្មវិធីខួបកំណើតរបស់ប្អូនស្រីនាងRafaellaឡើយរួមទាំងឆ្នាំ២០១៩នេះផង។គេជឿជាក់ថារបួសNeymarនឹងអាចអូសបន្លាយដល់ថ្ងៃទី១១ខែមិនាដែលជាថ្ងៃខួបកំណើតរបស់ប្អូនស្រីរបស់ខ្លួន៕

ប្រែសម្រួល: Mr Lee