ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង សុគន្ធ ត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាលខេត្តប៉ៃលិនជំនួស ឧត្តមសេនីយ៍ទោ ជា ចាន់ឌិនដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ។ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ប៉ៃលិននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នេះធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ៕


