កាក់អាយុកាល២០០០ឆ្នាំមួយទៀតត្រូវបានរកឃើញនៅប្រទេសអ៊ីស្រាអ៊ែល

0

កាក់ដែលមានអាយុកាល២០០០ឆ្នាំដ៏កម្រដែលត្រូវបានគេជឿជាក់ថាស្ថិតនៅក្រោមសម័យគ្រប់គ្រងរបស់ស្តេចHerold Agrippaត្រូវបានគេរកឃើញនៅតំបន់ShilohនៃដែនដីWest Bank។

កាក់នេះត្រូវបានរកឃើញដោយក្មេងប្រុសម្នាក់ក្នុងអំឡុងពេលធ្វើដំណើរទៅសាលាមួយហើយបន្ទាប់មកបញ្ជូនទៅអង្គភាពបុរាណវិទ្យានៅក្នុងរដ្ឋបាលស៊ីវិលហើយនឹងត្រូវរក្សាទុកជាផ្នែកមួយនៃការប្រមូលផ្តុំជាតិរបស់ស្តេចបុរាណរបស់ប្រទេសអ៊ីស្រាអែល។

ប្រភពបានបញ្ជាក់ថាកាក់មានអង្កត់ប្រហោងបីនៅម្ខាងហើយមានរូបរទេះរាជបល្ល័ង្កព័ទ្ធជុំវិញហើយនិងដោយមានអក្សរឆ្លាក់ស្ដេចAgrippនៅម្ខាងទៀត។

រដ្ឋបាលស៊ីវិលអ៊ីស្រាអែលបាននិយាយថានេះគឺជាការរកឃើញដ៏អស្ចារ្យហើយការរកឃើញខាងបុរាណវត្ថុបែបនេះបានបន្ថែមផ្នែកផ្សេងទៀតកំណត់ត្រាប្រវត្តិសាស្ត្រនៃទឹកដីអ៊ីស្រាអែលនិងប្រជាជនជ្វីហ្វ៕
ប្រែសម្រួលដោយ៖ Mr Lee