15នាក់បានស្លាប់ នៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍

0

យ៉ាងហោចណាស់មនុស្ស 15នាក់ត្រូវបានស្លាប់ បន្ទាប់ពីការរអិលភក់មួយបានបុកចូលសណ្ឋាគារ ក្នុងអំឡុងពេលពិធីមង្គលការនៅក្នុងប្រទេសប៉េរូ។
ចៅហ្វាយក្រុង Abancay លោក Evaristo Ramos បាននិយាយថា “ដីបានបាក់ ហើយបុកចូលតាមជញ្ជាំងនៃសណ្ឋាគារ” មានភ្ញៀវប្រហែល 100នាក់នៅក្នុងពិធីអាពាហ៍ពិពាហ៍ ហើយលោកបាននិយាយបន្តទៀតថា មនុស្ស 34នាក់បានរងរបួសផងដែរ។
អ្នកពន្លត់អគ្គីភ័យរួមជាមួយប៉ូលីស និងអ្នករស់នៅទីនោះបានព្យាយាមជួយសង្គ្រោះទាំងយប់ ដើម្បីសង្គ្រោះអ្នកដែលជាប់នៅក្រោមកម្ទេចកម្ទីថ្ម និងភក់ក្នុងសណ្ឋាគារAlhambra ។
ប្រធានសន្តិសុខឯកជនលោក Jorge Chavez បាននិយាយថាស្ត្រី 11នាក់ និងបុរស 4នាក់បានស្លាប់ ហើយ5នាក់ទៀតរបួសធ្ងន់ធ្ងរ។