Inter Milan ចង់បាន Mesut Ozil តែ​ក្លិបកាំភ្លើងធំត្រូវជួយបង់ប្រាក់ប្រចាំសប្តាហ៍ពាក់កណ្តាល

0

របាយការណ៍ព័ត៌មានចុងក្រោយបានចុះថា ក្លិប Inter Milan កំពុងតែមានបំណង​ខ្ចីកីឡាករ Mesut Ozil បើសិនជា Arsenal យល់ព្រមទទួលការ បង់ប្រាក់ឈ្នួលពាក់កណ្តាល។​
បច្ចុប្បន្ន Mesut Ozil កំពុងពុះពារនៅ Emirates ហើយកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ទើបតែលេងបាន ១២ប្រកួតនារដូវកាលនេះ ខណៈដែល កាំភ្លើងធំកំពុងសម្លឹងមើលការដេញថ្លៃ ប៉ុន្តែមិនមានក្លិបច្រើននោះទេ ដែលហ៊ាន​ទូទាត់ប្រាក់សំណងជាសប្តាហ៍ជូនកីឡាករ​ខាងលើ ដោយលេង មួយសប្តាហ៍ រហូតដល់ទៅ 350,000ផោន ។
សម្រាប់កាំភ្លើងធំ បច្ចុប្បន្នក៏បានធ្វើការទាក់ទងទៅកាន់ Ivan Perisic របស់ Inter Milan នាសប្តាហ៍ថ្មីៗនេះ ដោយស្ថិតក្នុងសំណើរខ្ចីជើង ដោយសារតែមានបញ្ហាថវិកា ។
ជាមួយគ្នានេះដែរ Daily Star បានចុះថា ក្លិប Inter Milan បានដាក់សំណើរទៅកាន់កាំភ្លើងធំឲ្យជួយចំណាយថវិកា ពាក់កណ្តាលទៅលើថ្លៃឈ្នួល របស់​Ozil ប្រសិនករណីផ្ទេរ បានកើតឡើង ។
ប្រសិនបើ Ozil ធ្វើដំណើរទៅកាន់ទឹកដី San Siro មែន Ivan Perisic អាចនឹងធ្វើឡើងក្នុងវិធីផ្សេងមួយទៀត ជាមួយកីឡាករសញ្ជាតិក្រូអាត រូបនេះ ។​

ក្លិបកាំភ្លើងធំមានបំណងចង់បានលក្ខណៈខ្ចីជើង កីឡាករ អាយុ ២៩ឆ្នាំនេះ ឲ្យលេងរហូតចប់រដូវកាលនេះ ហើយបើកកិច្ចព្រមព្រៀងថ្មីមួយ ទៀត ទិញជាលក្ខណៈអចិន្ទ្រៃយ៍តែម្តង៕
ចុចចុះឈ្មោះទីនេះ Free លេង​ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ៕

កីឡាករ Ivan Perisic របស់ Inter Milan