ប៉ូលីសរុស្ស៊ីរកឃើញចោរលួចផ្ទាំងគំនូរ

0

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បាននិយាយកាលពីថ្ងៃចន្ទនេះថា ប៉ូលិសរុស្ស៊ីបានរកឃើញគំនូររបស់វិចិត្រករដ៏ល្បីឈ្មោះ Arkhip Kuindzhi ដែលបានបាត់ពីវិចិត្រសាល នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យ និងបានឃុំខ្លួនជនសង្ស័យដែលជាចោរ។
TASS បានដកស្រង់សម្តីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃរុស្ស៊ីលោកស្រី Irina Volk ដែលបាននិយាយថា បុរសអាយុ 31 ឆ្នាំម្នាក់បានប្រាប់ប៉ូលីសថា តើគាត់បានលាក់គំនូរនោះដោយរបៀបណា។ គំនូរ “Ai Petri.Crimea “ត្រូវបានគេគូរនៅឆ្នាំ 1908 ដោយលោក Kuindzhi ដែលជាវិចិត្រករដើមកំណើតក្រិច និងពណ៌នាអំពីភ្នំនៅឧបទ្វីបគ្រីមៀ។
វាត្រូវបានគេលួចពីវិចិត្រសាលសិល្បៈ Tretyakov របស់ក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ។ គួររំលឹកឡើងវិញដែរថា គំនូររបស់លោក Kuindzhi ក្នុងឆ្នាំ1881 ដែលមានឈ្មោះថា Birch grove ត្រូវបានលក់ក្នុងតម្លៃដេញថ្លៃរបស់ Sotheby’s ក្នុងតម្លៃជាង 3 លានដុល្លារក្នុងឆ្នាំ 2008 ។