ភ្នំពេញ៖ ចំណងស្នេហារវាងម្ចាស់បទ «កុំដៀលព្រៃវែង» កញ្ញា ម៉ាលីស ជាមួយវិស្វករមកពីទឹកដីបារាំង បានឈានដល់ការដឹកដៃចូលរោងការ ជាមួយគ្នា ដោយកម្មវិធីនេះបានធ្វើឡើងនៅទឹកដីកំពង់ត្របែក ខេត្តព្រៃវែងនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដែលជាទឹកដីកំណើតខាងស្រី ។
ចំណងស្នេហារវាង កញ្ញា ម៉ាលីស និង ខាងប្រុសដែលជាអនិកជនខ្មែរបារាំង និងជាវិស្វករជំនាញផ្នែកសំណង់ បានចង់ស្នេហារវាងគ្នា និងគ្នា រយៈពេល ច្រើនឆ្នាំមកហើយ ដោយទើបតែខាងប្រុស បានហោះមកកាន់រាជធានីភ្នំពេញ កាលពីឆ្នាំទៅ នឹងបានធ្វើខួបកំណើតឲ្យខាងស្រី ផ្អើល នៅសណ្ឋាគារទំនើបមួយ នៅម្តុំផ្សារចាស់ ។

