20នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅប្រទេសហ្វីលីពីន

0

អាជ្ញាធរបាននិយាយថាគ្រាប់បែកពីរបានផ្ទុះក្នុងព្រះវិហារកាតូលិក នៅភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 20នាក់ និងរងរបួសជាច្រើននាក់។
អាជ្ញាធរបាននិយាយថាយ៉ាងហោចណាស់មនុស្ស 81នាក់បានរងរបួស ក្នុងនោះមានទាហាន 14នាក់នៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន និងមន្ត្រីប៉ូលីសហ្វីលីពីន 2នាក់។
ក្រុមISIS កាលពីថ្ងៃអាទិត្យបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែក តាមរយៈភ្នាក់ងារព័ត៌មាន Amaq របស់ខ្លួន ក៏ប៉ុន្តែក្រុមនេះ មិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនទេ។
មន្រ្តីប្រចាំតំបន់បាននិយាយថា យោធានិងប៉ូលីសរបស់ប្រទេសនេះកំពុងការពាសុវត្ថិភាពតំបន់នេះ ហើយជនរងគ្រោះទាំងអស់ត្រូវបានជម្លៀសភ្លាមៗ។