ហេតុផលដែលគ្រួសារ ខេមរៈ សិរីមន្ត ព្យាយាមលាក់បាំងជំងឺខេមរៈ ស្រីពៅ

0

ដើម្បីលើកទឹកចិត្តដល់ខេមរៈ ស្រីពៅ ក្រុមគ្រួសារ​ទាំងមូលបានព្យាយាមលាក់បាំងព័ត៌មានរយៈពេល ៣ ទៅ ៤ឆ្នាំ​កន្លងមកនេះ ហើយខាងក្រោមនេះដែរ ក៏ជាហតុផល​ជាក់លាក់មួយ ដែលគ្រួសារ​របស់នាងបានបង្ហាញ ។​

​លោក​ខេ​ម ប៊ុ​ន​ថង បាន​ប្រាប់​ថា «ការ​ដែល​ក្រុម​គ្រួសារ​ទាំង​មូល​ព្យាយាម​លាក់​ពី​ជំងឺ​ពិត​របស់​ប្អូន ខេមរៈ ស្រី​ពៅ នា​ពេល​កន្លង​មក គឺ​ក្នុង​បំណង​តែ​ម្យ៉ាង​គត់ គឺជា​ការ​​លើកទឹកចិត្ត​​ដល់​ប្អូនស្រី​របស់​លោក ដើម្បី​កុំ​ឱ្យ​នាង​អស់សង្ឃឹម​ក្នុង​ជីវិត​។ លោក​​បន្ត​​ថា «​ខ្ញុំ​មាន​បងប្អូន​៦​នាក់ (​ស្រី​៣) ។ ហើយ​ខ្ញុំ​ជា​កូន​ទី​២ ឯ​​ស្រី​ពៅ ជា​កូនពៅ​គេ ។ រឿង​ដែល​ក្រុម​គ្រួសារ​ខ្ញុំ បាន​​លាក់​ពី​​ជំងឺ​ស្រី​ពៅកាល​កន្លង​​មកនោះ​ គឺ​គ្មាន​បំណង​ណា​​ផ្សេងទេ ប៉ុន្តែ​ដើម្បី​លើកទឹកចិត្ត​ដល់​ស្រី​ពៅប៉ុណ្ណោះ ​។

ក្រុម​គ្រួសារ​មិន​ចង់​និយាយ​​ថា គាត់​ឈឺ​ធ្ងន់​អីចឹង​ទេ ដើម្បី​កុំ​ឱ្យម្ចាស់​ខ្លួន​នាង​​​អស់សង្ឃឹម ព្រោះ​តែ​ការ​ចំណាយ​​​​ថវិកា​ព្យាបាល​អស់​ច្រើន​ ដោយបានបញ្ជូនទៅ​​ព្យាបាល​នៅ​ពេទ្យ​ថៃ​ជាង​៣​ឆ្នាំ ។ ហើយ​​ចុង​ក្រោយ គឺ​នៅ​ឥណ្ឌានេះ មាន​រយៈពេល​ជាង​៣​ខែមកហើយ​​ ។

លោក ប៊ុន ថន ក៏បានលើកឡើងបន្តថា តាម​ពិត ប្អូន​ខ្ញុំ​មាន​ជំងឺ​សួតនិង​ក្រលៀន ហើ​ឮ​ថា ពេទ្យ​នៅ​ឥណ្ឌាពូកែ​ព្យាបាល​ខាង​ជំងឺ​ហ្នឹង ទើប​ក្រុម​គ្រួសារ​សម្រេចចិត្ត​បញ្ជូន​​ទៅ​ព្យាបាល​នៅ​ឥណ្ឌា ។ ​
បញ្ជាក់ផងដែរថា កញ្ញាខេមរៈ ស្រីពៅ ​​បាន​​ទទួលមរណភាពនៅមន្ទីរពេទ្យឥណ្ឌា កាលពី​ថ្ងៃ​ទី​២៥​មករា ឆ្នាំ​២០១៩ ដែល​បាន​ធ្វើឱ្យ​​គ្រប់​គ្នា ពិសេស​គឺអ្នកគាំទ្រនាង​ មានការភ្ញាក់​ផ្អើល និង​អាឡោះ​អាល័យ​​ខ្លាំង​​ណាស់ ​៕