ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ជ្រើសរើស «ជើងឯកបាល់ទាត់» ឆ្នាំ២០១៩ នៅទូទាំងរាជធានីភ្នំពេញ នឹងចាប់ផ្តើមលើកដំបូង នាខែមេសា ឆ្នាំ២០១៩ នេះ ក្រោមការរៀបចំឡើងរវាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត ។
កម្មវិធីលើកដំបូងនៅទូទាំងរាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា សម្រិតធនធានកីឡាករបន្តវេន និងឲ្យជៀសឆ្ងាយពីគ្រឿងញៀន ។
សូមអានលក្ខណ្ឌនៃការចូលរួមប្រកួតដូចខាងក្រោមនេះ៖



