Home ព័ត៌មានអន្តរជាតិ ប្រជាជនហ្វីលីពីន ធ្វើបាតុកម្មទាមទារឱ្យមានការ ដោះលែងអតីតមេដឹកនាំលោក Duterte ពី ICC

ប្រជាជនហ្វីលីពីន ធ្វើបាតុកម្មទាមទារឱ្យមានការ ដោះលែងអតីតមេដឹកនាំលោក Duterte ពី ICC

0

ប្រជាជនហ្វីលីពីនដែលជាអ្នកគាំទ្រលោក Rodrigo Duterte ប្រហែលជា ២០,០០០នាក់ បានចូលរួមនៅក្នុងក្បួនដង្ហែមួយនៅក្នុងទីក្រុង Davao ប្រទេសហ្វីលីពីន ដើម្បីបង្ហាញពីការគាំទ្រ និងទាមទារឱ្យមានការដោះលែង ព្រមទាំងធ្វើមាតុភូមិនិវត្តន៍អតីតប្រធានាធិបតីរូបនេះ ដែលកំពុងប្រឈមមុខនឹងសវនាការនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រោមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀន។ នេះបើយោងតាមការចេញផ្សាយដោយសារ ព័ត៌មាន Reuters។

កាលពីថ្ងៃពុធ ទី១២ លោក Duterte ត្រូវបានបញ្ជូន ទៅកាន់ទីក្រុងឡាអេ ដើម្បីប្រឈមនឹងសវនាការរបស់ ICC ពោលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ក្រោយត្រឡប់មកពីធ្វើទស្សនកិច្ចនៅទីក្រុងហុងកុង។

លោកត្រូវបានគេចោទប្រកាន់ថា បានសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រព័ន្ធតុលាការ ក្នុងអំឡុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី១៤ អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ បានបង្ហាញខ្លួនតាមប្រព័ន្ធវីដេអូ ចំពោះមុខសវនាការនៃអង្គជំនុំជម្រះតុលាការ ICC។

មនុស្សយ៉ាងហោច ៦,២៥២នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមគ្រឿងញៀនក្រោមអាណត្តិជាប្រធានាធិបតីរបស់លោក Duterte កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ប៉ុន្តែខាងអង្គការសិទ្ធិមនុស្សអះអាងថា តួលេខអ្នកស្លាប់មានច្រើនជាងនេះទៅទៀត៕

Previous articleមេដឹកនាំចិនបដិសេធការធ្វើដំណើរទៅទីក្រុងព្រុចសែល ដើម្បីគោរពខួបនៃទំនាក់ទំនងការទូតចិន-សហភាពអឺរ៉ុប
Next articleឯកឧត្តម ស៊ុន ចាន់ថុល​ លើកទឹកចិត្តភាគីចិនពង្រីកគោលដៅហោះហើរមកកម្ពុជា ដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរ១លាននាក់ ក្នុងឆ្នាំ២០២៥នេះ