Home ព័ត៌មានអន្តរជាតិ មេដឹកនាំចិនបដិសេធការធ្វើដំណើរទៅទីក្រុងព្រុចសែល ដើម្បីគោរពខួបនៃទំនាក់ទំនងការទូតចិន-សហភាពអឺរ៉ុប

មេដឹកនាំចិនបដិសេធការធ្វើដំណើរទៅទីក្រុងព្រុចសែល ដើម្បីគោរពខួបនៃទំនាក់ទំនងការទូតចិន-សហភាពអឺរ៉ុប

0

កាសែត Financial Times បានរាយការណ៍ថា លោក Xi Jinping ប្រធានាធិបតីចិន បានបដិសេធមិនធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល សម្រាប់កិច្ចប្រជុំកំពូលដែល ប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតចិន-សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។

តាមប្រភពបានបញ្ជាក់ថា ជំនួសឱ្យមេដឹកនាំប្រទេស លោក Li Qiang នាយករដ្ឋមន្ត្រីចិន នឹងតំណាងឱ្យទីក្រុងប៉េកាំង ដើម្បីទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។

ប្រភពបានបង្ហាញថា សហភាពអឺរ៉ុបបានរំពឹងថា លោក Xi Jinping នឹងចូលរួមនៅក្នុងកិច្ចប្រជុំមួយនេះ៕

Previous articleភ្ញៀវទេសចរ ដែលចូលទស្សនាផ្សោតខេត្តក្រចេះ ជួយសហគមន៍គ្មានចំណាកស្រុក
Next articleប្រជាជនហ្វីលីពីន ធ្វើបាតុកម្មទាមទារឱ្យមានការ ដោះលែងអតីតមេដឹកនាំលោក Duterte ពី ICC