Home ព័ត៌មានអន្តរជាតិ មន្ត្រីការទូតអាម៉េរិក៖ លោក Zelensly ផ្ញើលិខិតទៅលោក Trump ជាមួយនឹងការសុំទោសចំពោះការឈ្លោះប្រកែកគ្នា

មន្ត្រីការទូតអាម៉េរិក៖ លោក Zelensly ផ្ញើលិខិតទៅលោក Trump ជាមួយនឹងការសុំទោសចំពោះការឈ្លោះប្រកែកគ្នា

0

លោក Steven Witkoff បេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ បាននិយាយថា នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Vladimir Zelensky បានសុំទោសចំពោះការឈ្លោះប្រកែកគ្នាជាសាធារណៈ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅក្នុងការិយាល័យ Oval។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។

មន្ត្រីអាម៉េរិកបាននិយាយថា “លោក Zelensky បានផ្ញើលិខិតមួយទៅកាន់លោកប្រធានាធិបតី។ គាត់បានសុំទោសចំពោះឧប្បត្តិហេតុទាំងមូល ដែលបានកើតឡើងនៅក្នុងការិយាល័យ Oval”។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក Zelensky បានទៅទស្សនាសេតវិមានដើម្បីជួបជាមួយលោក Trump។ ក្នុងអំឡុងពេលនោះលោក Trump បានចង្អុលបង្ហាញពីអាកប្បកិរិយាមិនគោរពរបស់លោក Zelensky ចំពោះសហរដ្ឋអាម៉េរិក ខណៈដែលអនុប្រធានាធិបតីអាម៉េរិកលោក JD Vance បានសង្កត់ធ្ងន់ទៅលើការមិនដឹងគុណរបស់លោក Zelensky ចំពោះទីក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្រដែលបានផ្តល់ដល់ទីក្រុងគៀវ។

សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ ត្រូវបានលុបចោល ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែរវាងសហរដ្ឋអាម៉េរិក និងអ៊ុយក្រែនមិនបានកើតឡើងនោះទេ។ ក្រោយមកលោក Trump បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើ Truth Social ដោយនិយាយថា លោក Zelensky មិនគោរព និងមិនបានត្រៀមខ្លួនសម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែននោះទេ៕

Previous articleស្ត្រីមេម៉ាយ ស្ត្រីទីទាល់ក្រ និងសិស្សក្រីក្របោះបង់ការសិក្សា ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញតម្បាញសំពត់សឹង ពីមន្ទីរកិច្ចការនារីខេត្តតាកែវ
Next articleក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២៥ កម្ពុជាសម្រេចបានការនាំចេញអង្ករជាង១៣ម៉ឺនតោន