បន្ទាប់ពីឃាត់ខ្លួន នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក Duterte ត្រូវបានបញ្ជូនតាមយន្តហោះឯកជន (Private Jet) ចេញពីទីក្រុងម៉ានីល ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលស្ថិតនៅទីក្រុងឡាអេ ប្រទេសហូឡង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
គួរបញញជាក់ជូនថា អតីតប្រធានាធិបតីហ្វីលីពីន រងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានចាប់ឃាត់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរពីទីក្រុងហុងកុង មកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីលវិញ។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ ក្នុងគ្រាដែលលោកកាន់តំណែងជាប្រធានាធិបតី៕