Home សង្គម គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២៤៨លានដុល្លារអាម៉េរិក ត្រូវបានលើកយកមកពិភាក្សា

គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២៤៨លានដុល្លារអាម៉េរិក ត្រូវបានលើកយកមកពិភាក្សា

0

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំង៧នេះ មានទុនវិនិយោគសរុបប្រមាណ ២៤៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន២,៦ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង (ផលិតថ្មម៉ាប, ផលិតពិល, កែច្នៃស្បែក, និងផលិតប្រដាប់ប្រដារនិងគ្រឿងសង្ហារិមក្មេង) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៣គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព២០មេហ្គាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៣០០មេហ្គាវ៉ាត់ និងគម្រោងបង្កើតផែស្ងួត)។ គម្រោងវិនិយោគទាំង៧នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់៕

Previous articleអង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ នឹងពង្រីកវិសាលភាពរហូតដល់៦ទីតាំងសំខាន់ៗ ថែមទាំងរំលេចផ្ទាំងទស្សនីយភាព កាន់តែអស្ចារ្យក្នុងន័យលើកស្ទួយមរតកដូនតាខ្មែរ
Next articleDuterte អតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានបញ្ជូនចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់