មានតែមនុស្ស ២នាក់ប៉ុណ្ណោះរួចជិវិត ពីការធ្លាក់យន្តហោះ Boeing 737-800 នៅប្រទេស​កូរ៉េ​ខាងត្បូង​

0

បរទេស៖ ភាព​សោក​សោកសង្រេង​របស់​ក្រុម​សាច់ញាតិ​មនុស្ស​ស្លាប់​ទាំងអស់​ក្នុង​ឧប្បត្តិហេតុ​រអិល​ធ្លាក់​ផ្លូវរ​ត់របស់​យន្តហោះ Jeju Air នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​គេ​អនុញ្ញាតិ​ឲ្យ​ទៅ​មើល​ទីកន្លែង​គ្រោះថ្នាក់​នោះ​ហើយ​ដើម្បី​ឲ្យ​ពួក​គេ​បាន​គោរព​ដល់​ព្រលឹង​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ​ដែរ នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល​កាលពី​ថ្ងៃ​ពុធ​នេះ ខណៈ​ដែល​ក្រុម​មន្ត្រី​បាន​និយាយ​ថា​ពួក​គេ​ក៏​បាន​កំណត់​អត្តសញ្ញាណ​សព​ទាំង​១៧៩​នាក់​បាន​ហើយ​ដែរ​តាម​រយៈ DNA នៃ​សំណល់​ឆេះ​ខ្លោច​។

មាន​តែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​មនុស្ស​១៨១​នាក់​នៅ​លើ​តួ​យន្តហោះ Boeing 737-800 ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Jeju Air បាន​រួច​រស់​ជីវិត​នៅ​ពេល​ដែល​វា​បាន​ធ្លាក់​ផ្លូវ​និង​ផ្ទុះ​ឆេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Muan ភាគ​ខាងត្បូង​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​ទី​២៩ ជា​ថ្ងៃ​ដែល​ក្រុម​គ្រួសារ​ខ្លះមក​ពី​ដើរ​កំសាន្ត​ថ្ងៃ​ឈប់​សម្រាក ខ្លះមក​ជួបជុំ​គ្រួសារ​ឆ្លង​ឆ្នាំ​ថ្មី និង​ខ្លះមក​ជា​បេសកកម្ម​៕